ការធ្វើតេស្តឈាម

ការធ្វើតេស្តឈាម

ធ្លាប់អត់ ថាដឹងថាឈឺ តែមិនដឹងឈឺអ្វីឲ្យច្បាស់?

ហើយចុះអ្នកធ្លាប់ដឹងធ្លាប់លឺ ឬធ្លាប់បានទៅធ្វើតេស្តឈាម ពីមុនមកទេ? 


អំពីការធ្វើតេស្តឈាម 

ការធ្វើតេស្តឈាមជាប្រភេទតេស្តវេជ្ជសាស្រ្តទូទៅដែលគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត ព្រោះវាអាចឲ្យគ្រូពេទ្យងាយក្នុង ការរង្វាយតម្លៃ និងវិនិច្ឆ័យរោគដូចជា៖

  • ស្ថានភាពសុខភាពទូទៅរបស់អ្នក ដែលទទួលឥទ្ធិពលពីរបបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃ
  • តើអ្នកមានការឆ្លងមេរោគ ឬ ជំងឺមួយចំនួនដែលមិនបង្ហាញរោគសញ្ញាឬក៏អត់? 
  • ដំណើរការមុខងារនៃសរីរាង្គមួយចំនួនដូចជាថ្លើម និងតម្រងនោម
  • ស្វែងរកជំងឺតំណពូជ(សេនេទិច)មួយចំនួន

អត្ថប្រយោជន៍នៃការធ្វើតេស្តឈាមជាប្រចាំ (យ៉ាងតិចម្តងក្នុងមួយឆ្នាំ)

  • ជាទូទៅលទ្ធផលនៃការតេស្តឈាម ជួយឲ្យអ្នកជំនាញថែទាំសុខភាពរបស់អ្នក អាចវិនិច្ឆ័យរោគបានលឿន និងត្រឹមត្រូវ ដែលអាចជួយសន្សំសំចៃពេលវេលា និង ថវិកា។
  • ប្រវត្តិលទ្ធផលនៃការធ្វើតេស្តឈាមទៀងទាត់ អាចឲ្យអ្នកជំនាញថែទាំសុខភាពរបស់អ្នក រកឃើញយ៉ាងងាយស្រួលនូវអ្វីៗដែលមិនប្រក្រតីចំពោះរាងកាយរបស់អ្នក និងណែនាំការព្យាបាល ឬការបង្ការនានាដែលត្រឹមត្រូវ មុនពេលវាយឺតពេល។

តើការធ្វើតេស្តឈាមទូទៅ ពិនិត្យមើលអ្វីខ្លះ? (សម្រាប់ការពិនិត្យសុខភាពទូទៅ)

  • ជាទូទៅ ការធ្វើតេស្តឈាមទូទៅ ពិនិត្យមើល៖ 
  • ការរាប់ចំនួនគ្រាប់ឈាមសរុប Complete blood count (Hemogram) 
  • កម្រិតជាតិស្ករក្នុងឈាម (គ្លុយកូស)
  • កម្រិតជាតិខ្លាញ់កូឡេស្តេរ៉ុល (Cholesterol)សរុបក្នុងឈាម
  • កម្រិតអាស៊ីតអ៊ុយរិច(Uric Acid) ក្នុងឈាម
  • កម្រិតជាតិពុលអ៊ុយរ៉េ (Urea) ក្នុងឈាម
  • មុខងារតំរងនោម ថ្លើម និងក្រពេញទីរ៉ូអ៊ីត
  • ពិនិត្យរកមេរោគ និងអង់ទីករការពាររលាកថ្លើមប្រភេទ B និង C
  • ពិនិត្យរកមេរោគក្រពះក្នុងឈាម
  • ការធ្វើតេស្តទឹកនោមបន្ថែម

តើត្រូវត្រៀមខ្លួនដូចម្តេចខ្លះសម្រាប់ការធ្វើតេស្តឈាមទូទៅ?


មុនពេលធ្វើតេស្តឈាម អ្នកជំនាញថែទាំសុខភាពនឹងប្រាប់អ្នក ថាតើមានការណែនាំជាក់លាក់ណាមួយ ដែ​លអ្នកត្រូវធ្វើតាម ដើម្បីឲ្យលទ្ធផលតេស្តចេញមកត្រឹមត្រូវ។


អាស្រ័យលើប្រភេទនៃការធ្វើតេស្តឈាម អ្នកអាចត្រូវបានស្នើសុំឱ្យ៖

  • ជៀសវាងការញ៉ាំ ឬផឹកអ្វីទាំងអស់ (តមអាហារ) ក្រៅពីទឹករហូតដល់ទៅ ១២ ម៉ោង 
  • បញ្ឈប់ការប្រើថ្នាំមួយចំនួន

ការធ្វើតេស្តឈាមជាធម្មតា គេធ្វើនៅពេលព្រឹក បន្ទាប់ធ្វើតាមការណែនាំបានត្រឹមត្រូវ។ វាត្រូវបានណែនាំឱ្យអ្នកធ្វើតេស្តឈាមយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ អំឡុងពេលពិនិត្យសុខភាពប្រចាំឆ្នាំរបស់អ្នក។  

ប្រសិនបើអ្នកមានស្ថានភាពសុខភាពដូចជា លើសសម្ពាធឈាម ជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម អ្នកប្រហែលជាត្រូវបង្កើនការធ្វើតេស្តឈាមរបស់អ្នករៀងរាល់ ៣ ឬ ៦ ខែម្តង អាស្រ័យលើការណែនាំរបស់អ្នកផ្តល់សេវារបស់អ្នក។


ទៅពេទ្យ(TOVPET)មានផ្តល់នូវកញ្ចប់ពិនិត្យសុខភាពទូទៅទាំងនៅគ្លីនិក និងអាចចុះទៅដល់តាមផ្ទះ ជាមួយនិងតម្លៃសមរម្យ និងលទ្ធផលច្បាស់លាស់ដែលអាចទុកចិត្តបាន។


***កញ្ចប់ពិនិត្យសុខភាពទូទៅនៅគ្លីនិក (Foundation Adult Health Cheakup Package - Come to Clinic) https://tovpet.com/collections/home-care-services/products/foundation-health-package-foundation

***កញ្ចប់ពិនិត្យសុខភាពដល់ផ្ទះ សម្រាបអ្នកមានអាយុលើសពី៤០ឆ្នាំ (Home Health Package x 1 (Male or Female <40 Years) - At home service) https://tovpet.com/collections/home-care-services/products/40-home-health-checkup

Read more
មានដឹងអត់ តើជំងឺមហារីកកើតឡើងដោយសារអ្វី?

មានដឹងអត់ តើជំងឺមហារីកកើតឡើងដោយសារអ្វី?

មហារីកជាជំងឺដ៏កាចសាហាវ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា ក្នុងឆ្នាំ២០២០ មនុស្សដែលស្លាប់ដោយសារជំងឺមហារីកមានរហូតដល់១០លាននាក់ នៅទូទាំងពិភពលោក...
Read more
សារធាតុចិញ្ចឹមនិងវីតាមីនដែលស្រ្តីក្រោយពេលសម្រាលមិនគួរមើលរំលង

សារធាតុចិញ្ចឹមនិងវីតាមីនដែលស្រ្តីក្រោយពេលសម្រាលមិនគួរមើលរំលង

ការ​មាន​ផ្ទៃពោះ​ធ្វើឱ្យស្ត្រី​បាត់បង់នូវ​សារធាតុចិញ្ចឹម​ជាច្រើន​ក្នុង​រាងកាយ​រួម​មាន ហ្វូ​ឡេ​ត វីតាមីន D ជាតិ​ដែក អាស៊ីត​ខ្លាញ់ សេលេញ៉ូម និង​កាល់ស្យូមជាដើម
Read more
ហេតុអ្វីអនាគតគូស្វាមីភរិយាថ្មីចាំបាច់ធ្វើតេស្តសុខភាពមុនពេលរៀបការ?

ហេតុអ្វីអនាគតគូស្វាមីភរិយាថ្មីចាំបាច់ធ្វើតេស្តសុខភាពមុនពេលរៀបការ?

នៅពេលដែលនិយាយដល់រឿងដែលអនាគតគូស្វាមីភរិយាត្រូវធ្វើមុនពេលរៀបការ មនុស្សភាគច្រើននឹកទៅដល់ការថតរូបមុនអាពាហ៍ពិពាហ៍...
Read more
កុំចាំដល់ឈឺទើបពិនិត្យសុខភាព ការពិនិត្យសុខភាពតាមវ័យគឺជារឿងសំខាន់

កុំចាំដល់ឈឺទើបពិនិត្យសុខភាព ការពិនិត្យសុខភាពតាមវ័យគឺជារឿងសំខាន់

អ្នកប្រហែលជាត្រួតពិនិត្យយានយន្តរបស់អ្នកជាប្រចាំ។ ពេលខ្លះប្តូរប្រេង ពេលខ្លះលាងនិងជូតសំអាត។ ចុះខ្លួនប្រាណរបស់អ្នកវិញ
Read more
ជំងឺកាចសាហាវ ៤ប្រភេទ ដែលអាចកើតលើមនុស្សក្នុងវ័យមុនអាយុ៤០ឆ្នាំ 

ជំងឺកាចសាហាវ ៤ប្រភេទ ដែលអាចកើតលើមនុស្សក្នុងវ័យមុនអាយុ៤០ឆ្នាំ 

អ្នកប្រហែលជាកំពុងស្ថិតនៅក្នុងវ័យ២០ ឬ៣០ឆ្នាំ ដែលជាវ័យពេញកំលាំងធ្វើការ។ ហើយជាញឹកញាប់ ប្រហែលមិនសូវចាប់អារម្មណ៍លើសុខភាពផ្ទាល់ខ្លួន ដោយសំអាងថាអ្នកមិនស្ថិតនៅក្នុងហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរទេ ដ្បិតជំងឺទាំងនេះច្រើនកើតលើមនុស្សវ័យចំណាស់។ ប្រសិនបើអ្នកគិតថាវ័យរបស់អ្នកមិនមែនជាវ័យនៃជំងឺ អ្នកគិតខុសហើយ។


យោងតាមវេជ្ជបណ្ឌិត អេរិន មីខូ ដែលអ្នកជំនាញ ខាងជំងឺបេះដូងនៃសកលវិទ្យាល័យ ចនហប់ឃីន នៅសហរដ្ឋអាមេរិចបានលើកឡើងថា ការកើនឡើងនៃបញ្ហាធាត់លើសទំងន់ និងរបៀបរបបរស់នៅដែលមិនសូវបញ្ចេញកំលាំងដូចជាអ្នកធ្វើការងារក្នុងការិយាល័យជាដើម ធ្វើអោយមានការកើនឡើងនូវបញ្ហាលើសជាតិខ្លាញ់កូឡេស្តេរ៉ូល និងការលើសសម្ពាធឈាមចំពោះប្រជាជនវ័យក្រោម៤០ឆ្នាំ។  បញ្ហាដែលលោកវេជ្ជបណ្ឌិត អេរិន បានលើកឡើងខាងដើម អាចនាំទៅដល់ជំងឺ៤ ដែលអ្នកជំនាញផ្នែកសុខភាពរកឃើញថាអាចកើតលើមនុស្សទាំងវ័យក្មេង៖


ជំងឺលើសសម្ពាធឈាម

សម្ពាធឈាមសំដៅដល់សម្ពាធនៃលំហូររបស់ឈាមទៅលើជញ្ជាំងសរសៃឈាម។ ជាធម្មតាសម្ពាធឈាមមនុស្សពេញវ័យគឺ ក្រោម 120/80 mmHg។ សម្ពាធឈាមដែលលើសពី 120/80 mmHg អាចជាសញ្ញានៃជំងឺលើសសម្ពាធឈាម។ ជំងឺលើសម្ពាធឈាម ត្រូវបានគេហៅថាជាឃាតករលាក់មុខ ដោយសារជំងឺនេះអាចនឹងមិនបង្ហាញរោគសញ្ញាសោះ តែមានឥទ្ធិពលសម្លាប់មនុស្សតាមរយៈការធ្វើអោយខូចខាតដល់បេះដូង តម្រងនោម សរសៃឈាម និងខួរក្បាល។ ការធាត់លើសទំងន់ ការពិសាជាតិអាល់កុល ភាពអសកម្មនៃរាង្គកាយ និងការបរិភោគជាតិអំបិលច្រើនត្រូវបានគេរកឃើញថាជាមូលហេតុដែលអាចនាំទៅដល់ជំងឺលើឈាមនេះ។ ការពិនិត្យសុខភាពជាប្រចាំអាចអនុញ្ញាតអោយអ្នកតាមដានពីសម្ពាធឈាមរបស់ខ្លួន និងធ្វើការផ្លាស់ប្តូររបៀបរបបរស់នៅដែលផ្តល់ហានិភ័យទាន់ពេលវេលា។​ 


ជំងឺទឹកនោមផ្អែមប្រភេទ២ 

ជំងឺទឹកនោមផ្អែមកើតឡើងនៅពេលដែលលំពែងរបស់មនុស្សមិនអាចគ្រប់គ្រងបរិមាណជាតិស្ករនៅក្នុងឈាមបានប្រក្រតី។ ជាញឹកញាប់គេតែងនិយាយថាជំងឺនេះច្រើនកើតឡើងតែលើមនុស្សចាស់ ប៉ុន្តែសំទុះនៃការអភិវឌ្ឍ និងភាពសម្បូរសប្បាយនៃជីវិតធ្វើអោយជំងឺនេះកើនឡើងនៅលើមនុស្សវ័យក្មេងផងដែរ។ ជំងឺទឹកនោមផ្អែមនេះ ត្រូវបានគេរកឃើញថាមានការកើនឡើងជាមួយនិងការធាត់លើសទំងន់។ អង្គការសុខភាពពិភពលោក ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាបាននិងកំពុងធ្វើការផ្សព្វផ្សាយ និងដាក់ចេញនូវវិធានការជាច្រើនទាក់ទងនិងជំងឺទឹកនោមផ្អែមនេះ តាមរយៈការបង្កើនការយល់ដឹងអំពីហានិភ័យនៃការធាត់លើសទំងន់ និងការបរិភោគជាតិស្កររួមមានការបរិភោគភេសជ្ជៈផ្អែមច្រើនលើសកំរិតជាដើម។ វិធានការផ្ទាល់ខ្លួនមួយដើម្បីជួយអ្នកក្នុងការកាត់បន្ថយហានិភ័យធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែម គឺការពិនិត្យជាតិស្ករក្នុងឈាមទៀងទាត់។ 


ជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល កើតឡើងនៅពេលដែលសរសៃឈាមតូចៗដែលទៅចិញ្ចឹមខួរក្បាលផ្ទុះបែក ធ្វើអោយឈាមមិនអាចទៅចិញ្ចឹមកោសិកាខួរក្បាលបាន។ ផ្នែកនៃខួរក្បាលដែលមិនមានឈាមចិញ្ចឹមនោះនឹងរងការខូចខាតជាទំងន់ ហើយធ្វើអោយខួរក្បាលបាត់មុខងារសំខាន់របស់វាដូចជាការបញ្ជាសាច់ដុំជាដើម។ ឧទាហរណ៍ ក្រោយដាច់សរសៃឈាមខួរក្បាល អ្នកជំងឺអាចស្លាប់មួយចំហៀងខ្លួន។​ ជាញឹកញាប់ ជំងឺដាច់សរសៃឈាមខួរក្បាលកើតលើមនុស្សវ័យលើស៦៥ឆ្នាំ ប៉ុន្តែ កត្តាហានិភ័យបាននិងកំពុងកើនឡើងចំពោះបុគ្គលវ័យក្មេងផងដែរ ជាពិសេសគឺទៅលើអ្នកដែលមានបញ្ហាលើសជាតិខ្លាញ់ លើសសម្ពាធឈាម ឬមានទឹកនោមផ្អែម។ ការតាមដានសុខភាពពិសេសជាតិខ្លាញ់អាក្រក់នៅក្នុងឈាម គឺជាមធ្យោបាយដ៏ល្អមួយដែលអាចជួយអោយអ្នកជៀសផុតហានិភ័យនៃការដាច់សរសៃឈាមខួរក្បាល។


ជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំ

ជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្រ្តរកឃើញថាមនុស្សដែលមានអាយុកាន់តែច្រើនប្រឈមនឹងជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំកាន់តែខ្លាំង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេចាប់ផ្តើមសង្កេតឃើញជំងឺប្រភេទនេះកើតឡើងកាន់តែញឹកញាប់លើមនុស្សវ័យក្មេង។ បើយោងតាម វេជ្ជបណ្ឌិត នីឡូ អាសាដ ដែលជាសាស្រ្តាចារ្យរងផ្នែកមហារីកវិទ្យានៃសកលវិទ្យាល័យចន ហប់ឃីន បច្ចុប្បន្ននេះគេមិនទាន់កំណត់មូលហេតុអោយបានច្បាស់លាស់នៅឡើយទេថាហេតុអ្វីជំងឺនេះចាប់ផ្តើមកើតច្រើនលើប្រជាជនវ័យក្មេង។ បើទោះជាយ៉ាងនេះក្តី ការតាមដានសុខភាពជាទៀងទាត់​ក៏ដូចជាការពិគ្រោះជាមួយគ្រូពេទ្យនៅពេលដែលលោកអ្នកមានបញ្ហាទាក់ទងពោះវៀនធំដូចជាការបត់ជើងធំឬចលនាពោះវៀនធំមិនប្រក្រតីគឺជាជម្រើសដ៏ត្រឹមត្រូវដើម្បីធានាថាមិនយឺតពេលប្រសិនបើមានបញ្ហាមហារីកនេះកើតឡើង។

សរុបសេចក្តីមក ការយកចិត្តទុកដាក់ថែរក្សាសុខភាពគឺជារឿងចាំបាច់មិនអាចព្រងើយកន្តើយបានឡើយ មិនថាអ្នកស្ថិតនៅក្នុងវ័យណានោះទេ។ 

កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំសម្រាប់វ័យក្រោម៤០ឆ្នាំ

ឯកសារយោង:

Read more
ធ្លាប់ដឹងអ្វីខ្លះពីថ្នាំ72ម៉ោង?

ធ្លាប់ដឹងអ្វីខ្លះពីថ្នាំ72ម៉ោង?

ថ្នាំ72ម៉ោងឬ ថ្នាំពន្យារកំណើតបន្ទាន់ ឬគេហៅថា morning-after pill ជាថ្នាំការពារពីការមានផ្ទៃពោះ បន្ទាប់ពីការរួមភេទដោយមិនបានការពារ។ ថ្នាំពន្យារកំណើតបន្ទាន់ មានប្រសិទ្ធភាពបំផុតនៅពេលលេបក្នុងរយៈពេល 72ម៉ោង (3 ថ្ងៃ) បន្ទាប់ពីការរួមភេទ។

គួរប្រើពេលណា?
- គេប្រើក្នុងគោលបំណងសម្រាប់ការពន្យារកំណើតបម្រុងតែប៉ុណ្ណោះ ក្នុងករណីមួយចំនួនដូចជា
- ស្រោមអនាម័យរហែក ឬរបូតពេលរួមភេទ
- មានការរំលោភសេពសន្ថវៈ
- ការប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតជាអចិន្ត្រៃយ៍មិនត្រឹមត្រូវ (ខកខានការលេបថ្នាំ POP រឺ COC 2 ថ្ងៃជាប់ៗគ្នា ជាដើម)

របៀបប្រើ៖
- លេបតាមមាត់ អោយបានលឿនបំផុតមុនរយៈពេល72ម៉ោង
- ករណីមានក្អួតបន្ទាប់ពីលេបថ្នាំបាន 2-3ម៉ោង សូមលេបបន្ថែម1គ្រាប់ទៀត

ផលរំខាន៖
- ក្អួតចង្អោរ វិលមុខ ឈឹក្បាល
- តឹងដោះ
- រដូវមិនទៀងជាដើម

សូមពិគ្រោះជាមួយគ្រូពេទ្យក្នុងករណី
- សង្ស័យថាមានផ្ទៃពោះ
- មានការផ្លាស់ប្តូរក្លិន ឬពណ៌នៃទឹករំអិលទ្វារមាស
- ឈឺពោះ ឬអាងត្រគាក
- មានការឈឺចាប់អំឡុងពេលរួមភេទ
- មានការហូរឈាមទ្វារមាសខ្លាំង ឬយូរ
- ខកខានមករដូវក្នុងរយៈពេល 4 សប្តាហ៍បន្ទាប់ពីប្រើថ្នាំពន្យារកំណើតបន្ទាន់

 

ប្រភព៖ 

https://www.who.int/news-room/fact-sheets/detail/emergency-contraception

Read more
អ្នកគួរពិនិត្យសុខភាពជាមុនអត់ មុនពេលរៀបការ?

អ្នកគួរពិនិត្យសុខភាពជាមុនអត់ មុនពេលរៀបការ?

អាពាហ៍ពិពាហ៍គឺជាដំណាក់កាលដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ហើយមានទំនួលខុសត្រូវផ្សេងៗជាច្រើនសម្រាប់គូស្នេហ៍ដែលត្រូវធ្វើមុនថ្ងៃរៀបមង្គលការ។ ទោះជាយ៉ាងណាក៏ដោយ គូស្នេហ៍ភាគច្រើនមិនបានគិត និងមើលរំលងចំនុចសំខាន់ដែលទាក់ទងនឹងការពិនិត្យសុខភាពមុនពេលរៀបការ។

តើអ្វីទៅជាការធ្វើតេស្ត ពិនិត្យសុខភាពមុនពេលរៀបការ?

ការធ្វើតេស្តពិនិត្យមុនពេលរៀបការ គឺជាស៊េរីនៃការពិនិត្យសុខភាពជាប្រចាំ បន្ថែមពីលើការធ្វើតេស្តជាក់លាក់ផ្សេងទៀត ដូចជាការតេស្តពីជំងឺតំណពូជ ការមានកូន និងជំងឺកាមរោគ (ជំងឺឆ្លងតាមរយៈការរួមភេទ)។ ការធ្វើតេស្តមានសារៈសំខាន់ព្រោះវាអាចការពារផលវិបាកសុខភាពបន្ថែមទៀត ឬជំងឺហ្សែននាពេលអនាគត។

 

ហេតុ​អ្វី​បាន​ជា​ការ​ពិនិត្យ​សុខភាព​មុន​ពេល​រៀប​ការ​គឺ​សំខាន់?

វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងអំពីស្ថានភាពសុខភាពគ្នាទៅវិញទៅមក ដោយសារគូស្នេហ៍នីមួយៗមិនយល់ច្បាស់អំពីប្រវត្តិផ្លូវភេទរបស់ដៃគូ ដូច្នេះការរកឃើញឱ្យបានឆាប់អំពីលទ្ធភាពមានកូន ឬជំងឺឆ្លងផ្សេងៗគឺជារឿងសំខាន់។

សារៈសំខាន់៖

  • ដើម្បីវាយតម្លៃការត្រៀមខ្លួនក្នុងការមានកូន
  • ដើម្បីកំណត់បញ្ហាដែលអាចកើតមាន ឬលក្ខខណ្ឌទាក់ទងនឹងសុខភាពដែលអាចប៉ះពាល់ដល់ការមានផ្ទៃពោះ និងទារក និង
  • ដើម្បីបង្កើតផែនការព្យាបាលសមស្របដើម្បីបង្កើនលទ្ធភាពនៃការមានកូន។

      តេស្តសំខាន់ដែលត្រូវពិនិត្យមុនពេលរៀបអាពាហ៍ពិពាហ៍៖

      1. ការវាយតម្លៃសុខភាពទូទៅ៖ ទម្ងន់ កម្ពស់ សម្ពាធឈាម មុខងារផ្លូវដង្ហើម និងមុខងារសរសៃឈាមបេះដូង ព្រមទាំងការពិនិត្យសុដន់ និងពិនិត្យតំបន់បរិវេនពោះ
      2. ការធ្វើតេស្តឈាម៖ ការធ្វើតេស្តក្រុមឈាម (ABO-RH) និងការរាប់គ្រាប់ឈាមពេញលេញ (CBC), អង្គបដិប្រាណប្រឆាំងនឹងកញ្ជ្រឹលអាល្លឺម៉ង់ (ស្អូច) និងជំងឺរលាកថ្លើមប្រភេទ B
      3. ការពិនិត្យជំងឺដែលឆ្លងតាមរយៈការរួមភេទ (STD)៖ រោគស្វាយ, ជំងឺប្រមេះទឹកបាយ, ជំងឺអ៊េប៉េស(herpes), ជំងឺបង្ករដោយមេរោគ​ Chlamydia, បាក់តេរីនៅទ្វារមាស, ការឆ្លងដោយមេរោគផ្សិត និងការធ្វើតេស្តមេរោគអេដស៍
      4. ការពិនិត្យរោគស្ត្រី៖៖ ការពិនិត្យលើទ្វារមាស និងមាត់ស្បូន រកមើលស្ថានភាពរោគស្ត្រី ដូចជាដុំគីសសូកូឡា និងដុំសាច់ស្បូន (ហៅថាដុំសាច់ស្បូន)។

        កញ្ចប់ពិនិត្យសុខភាពមុនពេលរៀបការដល់គេហដ្ឋាន

        ប្រភព៖

        https://elyonclinic.com.sg/pre-marital-screenings-why-couples-need-them-before-marriage/

        https://www.bangkokhospital.com/en/content/check-up-before-marriage

        https://healthtracka.com/pre-marriage-test-for-couples/

        Read more
        Phillip Bank and PillTech ink MoU for digitalised pharmaceutical payment

        Phillip Bank and PillTech ink MoU for digitalised pharmaceutical payment

        Phillip Bank and PillTech ink MoU for digitalised pharmaceutical payment
        Read more
        Pharmacist-Turned Entrepreneur Dreams of Safe Drugs for All

        Pharmacist-Turned Entrepreneur Dreams of Safe Drugs for All

        Pharmacist-Turned Entrepreneur Dreams of Safe Drugs for All
        Read more
        foodpanda ចាប់ដៃគូជាមួយ Pilltech ក្នុងការផ្គត់ផ្គង់ឱសថដោយការដឹកជញ្ជូនតាមរយៈ pandasend

        foodpanda ចាប់ដៃគូជាមួយ Pilltech ក្នុងការផ្គត់ផ្គង់ឱសថដោយការដឹកជញ្ជូនតាមរយៈ pandasend

        foodpanda ចាប់ដៃគូជាមួយ Pilltech ក្នុងការផ្គត់ផ្គង់ឱសថដោយការដឹកជញ្ជូនតាមរយៈ pandasend
        Read more