ស្វែងយល់អំពីជំងឺមិនឆ្លង(NCD)៖ ឃាតករលាក់ខ្លួន នៅជិតបង្កើយនឹងរូបអ្នក

ស្វែងយល់អំពីជំងឺមិនឆ្លង(NCD)៖ ឃាតករលាក់ខ្លួន នៅជិតបង្កើយនឹងរូបអ្នក

នៅទូទាំងពិភពលោក ជំងឺមិនឆ្លងកំពុងតែសម្លាប់ប្រជាជន៤១លាននាក់ជារៀងរាល់ឆ្នាំ ហើយគេអាចនិយាយឱ្យខ្លីបានថាជំងឺមិនឆ្លងបានសម្លាប់មនុស្ស៧នាក់ ក្នុងចំណោមអ្នកស្លាប់១០នាក់។ ជាពិសេស ជំងឺមិនឆ្លងធ្វើឱ្យមានការស្លាប់មុនអាយុចំនួន១៥លាននាក់ ដែលអ្នកទាំងនោះសុទ្ធតែស្លាប់មុនអាយុ៧០ឆ្នាំ។

១. ជាមួយការស្លាប់ដ៏ច្រើនលើសលប់ តើជំងឺមិនឆ្លង ឬNCDជាជំងឺអ្វី?

ជំងឺមិនឆ្លង ឬ NCD (Non-communicable Diseases) ខុសពីជំងឺឆ្លង ព្រោះជំងឺមិនឆ្លង បណ្ដាលមកពីកត្តាខាងក្រៅ ខណៈជំងឺឆ្លង អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដោយសារតែបាក់តេរី វីរុស និងប៉ារ៉ាស៊ីតគឺជាភ្នាក់ងារចម្លង។ ជំងឺឆ្លង មានដូចជាជំងឺអេដស៍ ថ្លើម ផ្ដាសាយ កូវីដ-19ជាដើម។ ហេតុដូច្នេះ ជំងឺមិនឆ្លង អាចបណ្ដាលមកពីបែបបទ នៃការរស់នៅ ហ្ស៊ែន និងកត្តាបរិស្ថានរស់នៅជាដើម។

ជំងឺមិនឆ្លងមានដូចជា ជំងឺលើសសម្ពាធឈាម ឬលើសឈាម, ទឹកនោមផ្អែម, លើសខូលេស្តឺរ៉ល និងមហារីកជាដើម។

២. តើកត្តាអ្វីខ្លះ បណ្ដាលឱ្យមានជំងឺមិនឆ្លង?

កត្តា ដែលបណ្ដាលឱ្យមានជំងឺមិនឆ្លង (លើសសម្ពាធឈាម, ទឹកនោមផ្អែម, លើសខូលេស្តឺរ៉ល...) មានដូចជា៖

  • កត្តាបែបផែនរស់នៅ (Lifestyle)
  • កត្តារបបអាហារ ដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក
  • កង្វះលំហាត់ប្រាណ យ៉ាងតិច៣០នាទីក្នុង១ថ្ងៃ
  • ការផឹកស្រា
  • ការជក់បារី

៣. តើជំងឺមិនឆ្លង នាំឱ្យមានផលប៉ះពាល់អ្វីខ្លះ?

  • ពិបាកព្យាបាល ឬមិនអាចព្យាបាលបាន
  • ប្រឈមនឹងពិការភាព
  • ពុំអាចប្រកបរបរទទួលទានបាន
  • ការចំណាយពេលវេលា និងថវិការបស់ក្រុមគ្រួសារ លើការព្យាបាល និងថែទាំ

ដើម្បីបញ្ចៀសមិនឱ្យមានជំងឺមិនឆ្លង និងយល់ដឹងបន្ថែមពីជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត សូមមកជាមួយគ្រួសារអ្នក និងចូលរួមការដើរជុំវិញស្តាតអូឡាំពិក និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមទាំងអស់គ្នា! ចុះឈ្មោះ៖ https://shorturl.at/jtLW7

Read more
ជំងឺទឹកនោមផ្អែម? What is diabetes complications?

ជំងឺទឹកនោមផ្អែម? What is diabetes complications?

អ្វីទៅជាជំងឺទឹកនោមផ្អែម និងផលវិបាកទៅថ្ងៃអនាគត!

What is diabetes complications?

Read more
ការធ្វើតេស្តឈាម

ការធ្វើតេស្តឈាម

អត្ថប្រយោជន៍នៃការធ្វើតេស្តឈាមជាប្រចាំ
Read more
អ្នកគួរពិនិត្យសុខភាពជាមុនអត់ មុនពេលរៀបការ?

អ្នកគួរពិនិត្យសុខភាពជាមុនអត់ មុនពេលរៀបការ?

អ្នកគួរពិនិត្យសុខភាពជាមុនអត់ មុនពេលរៀបការ?
Read more