អ្នកគួរពិនិត្យសុខភាពជាមុនអត់ មុនពេលរៀបការ?
អាពាហ៍ពិពាហ៍គឺជាដំណាក់កាលដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ហើយមានទំនួលខុសត្រូវផ្សេងៗជាច្រើនសម្រាប់គូស្នេហ៍ដែលត្រូវធ្វើមុនថ្ងៃរៀបមង្គលការ។ ទោះជាយ៉ាងណាក៏ដោយ គូស្នេហ៍ភាគច្រើនមិនបានគិត និងមើលរំលងចំនុចសំខាន់ដែលទាក់ទងនឹងការពិនិត្យសុខភាពមុនពេលរៀបការ។
តើអ្វីទៅជាការធ្វើតេស្ត ពិនិត្យសុខភាពមុនពេលរៀបការ?
ការធ្វើតេស្តពិនិត្យមុនពេលរៀបការ គឺជាស៊េរីនៃការពិនិត្យសុខភាពជាប្រចាំ បន្ថែមពីលើការធ្វើតេស្តជាក់លាក់ផ្សេងទៀត ដូចជាការតេស្តពីជំងឺតំណពូជ ការមានកូន និងជំងឺកាមរោគ (ជំងឺឆ្លងតាមរយៈការរួមភេទ)។ ការធ្វើតេស្តមានសារៈសំខាន់ព្រោះវាអាចការពារផលវិបាកសុខភាពបន្ថែមទៀត ឬជំងឺហ្សែននាពេលអនាគត។
ហេតុអ្វីបានជាការពិនិត្យសុខភាពមុនពេលរៀបការគឺសំខាន់?
វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងអំពីស្ថានភាពសុខភាពគ្នាទៅវិញទៅមក ដោយសារគូស្នេហ៍នីមួយៗមិនយល់ច្បាស់អំពីប្រវត្តិផ្លូវភេទរបស់ដៃគូ ដូច្នេះការរកឃើញឱ្យបានឆាប់អំពីលទ្ធភាពមានកូន ឬជំងឺឆ្លងផ្សេងៗគឺជារឿងសំខាន់។
សារៈសំខាន់៖
- ដើម្បីវាយតម្លៃការត្រៀមខ្លួនក្នុងការមានកូន
- ដើម្បីកំណត់បញ្ហាដែលអាចកើតមាន ឬលក្ខខណ្ឌទាក់ទងនឹងសុខភាពដែលអាចប៉ះពាល់ដល់ការមានផ្ទៃពោះ និងទារក និង
- ដើម្បីបង្កើតផែនការព្យាបាលសមស្របដើម្បីបង្កើនលទ្ធភាពនៃការមានកូន។
តេស្តសំខាន់ដែលត្រូវពិនិត្យមុនពេលរៀបអាពាហ៍ពិពាហ៍៖
- ការវាយតម្លៃសុខភាពទូទៅ៖ ទម្ងន់ កម្ពស់ សម្ពាធឈាម មុខងារផ្លូវដង្ហើម និងមុខងារសរសៃឈាមបេះដូង ព្រមទាំងការពិនិត្យសុដន់ និងពិនិត្យតំបន់បរិវេនពោះ
- ការធ្វើតេស្តឈាម៖ ការធ្វើតេស្តក្រុមឈាម (ABO-RH) និងការរាប់គ្រាប់ឈាមពេញលេញ (CBC), អង្គបដិប្រាណប្រឆាំងនឹងកញ្ជ្រឹលអាល្លឺម៉ង់ (ស្អូច) និងជំងឺរលាកថ្លើមប្រភេទ B
- ការពិនិត្យជំងឺដែលឆ្លងតាមរយៈការរួមភេទ (STD)៖ រោគស្វាយ, ជំងឺប្រមេះទឹកបាយ, ជំងឺអ៊េប៉េស(herpes), ជំងឺបង្ករដោយមេរោគ Chlamydia, បាក់តេរីនៅទ្វារមាស, ការឆ្លងដោយមេរោគផ្សិត និងការធ្វើតេស្តមេរោគអេដស៍
- ការពិនិត្យរោគស្ត្រី៖៖ ការពិនិត្យលើទ្វារមាស និងមាត់ស្បូន រកមើលស្ថានភាពរោគស្ត្រី ដូចជាដុំគីសសូកូឡា និងដុំសាច់ស្បូន (ហៅថាដុំសាច់ស្បូន)។
កញ្ចប់ពិនិត្យសុខភាពមុនពេលរៀបការដល់គេហដ្ឋាន
ប្រភព៖
https://elyonclinic.com.sg/pre-marital-screenings-why-couples-need-them-before-marriage/
https://www.bangkokhospital.com/en/content/check-up-before-marriage