សារធាតុចិញ្ចឹមនិងវីតាមីនដែលស្រ្តីក្រោយពេលសម្រាលមិនគួរមើលរំលង

សារធាតុចិញ្ចឹមនិងវីតាមីនដែលស្រ្តីក្រោយពេលសម្រាលមិនគួរមើលរំលង

ការ​មាន​ផ្ទៃពោះ​ធ្វើឱ្យស្ត្រី​បាត់បង់នូវ​សារធាតុចិញ្ចឹម​ជាច្រើន​ក្នុង​រាងកាយ​រួម​មាន ហ្វូ​ឡេ​ត វីតាមីន D ជាតិ​ដែក អាស៊ីត​ខ្លាញ់ សេលេញ៉ូម និង​កាល់ស្យូមជាដើម ដូច្នេះការបន្ថែម​អាហារូបត្ថម្ភ​​ល្អៗ​​បន្ទាប់​ពី​សម្រាល​គឺ​សំខាន់​។ លើសពីនេះប្រសិនបើអ្នកជាម្តាយកំពុងបំបៅកូនដោយទឹកដោះ នោះកម្រិតនៃសារធាតុចិញ្ចឹមដែលបានណែនាំប្រចាំថ្ងៃគឺខ្ពស់ជាងពេលមានផ្ទៃពោះ ដោយសារតែទឹកដោះម្តាយគឺតម្រូវឱ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីបង្កាការវិវត្តទៅជាកង្វះសារធាតុចិញ្ចឹម និងជំងឺផ្សេងៗដល់ទារក។

ដូចនេះតើសារធាតុចិញ្ចឹម និងវីតាមីនអ្វីខ្លះដែលស្រ្តីក្រោយសម្រាលមិនគួរមើលរំលង?

ជាតិដែក៖

គឺចាំបាច់ដើម្បីបង្កើតអេម៉ូក្លូប៊ីនដែលដឹកអុកស៊ីសែននៅក្នុងកោសិកាឈាមក្រហមទៅគ្រប់ផ្នែកនៃរាងកាយ។ ជាតិ​ដែក​​ជួយ​ដល់​ការ​វិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក និងជួយបង្កាភាពស្លេកស្លាំរបស់ម្តាយ។

អំឡុងពេលពរពោះ រឺក្រោយពេលសម្រាលកូន គ្រូពេទ្យនឹងតាមដានកម្រិតជាតិដែករបស់អ្នក ប្រសិនបើកម្រិតជាតិដែករបស់អ្នកមានកម្រិតទាបនោះការបន្ថែមគ្រាប់ថ្នាំជាតិដែកពីលើការទទួលទានអាហារផ្សេងៗគឺចាំបាច់ ដោយសារការទទួលទានអាហារសម្បូរជាតិដែកដូចជា សាច់សរីរាង្គ សាច់ក្រហម អាចជួយអ្នកបង្កើនជាតិដែករបស់អ្នកដោយធម្មជាតិបរិមាណតិចតួចប៉ុណ្ណោះ។

អ៊ីយ៉ូត៖

សារធាតុរ៉ែនេះជួយរក្សាកម្រិតអម៉ូនទីរ៉ូអ៊ីតរបស់អ្នកម្តាយឱ្យស្ថិតភាព និងជួយឱ្យខួរក្បាល និងប្រព័ន្ធប្រសាទរបស់កូនលូតលាស់បានល្អ។

អាហារដូចជាអំបិលអ៊ីយ៉ូត ត្រី ផលិតផលទឹកដោះគោ និងអាហារដែលធ្វើពីគ្រាប់ធញ្ញជាតិទាំងអស់សុទ្ធតែមានផ្ទុកជាតិអ៊ីយ៉ូតមួយចំនួន និងផលិតផលអាហាបំប៉នមួយចំនួន។

វីតាមីន D៖

ត្រូវការជាចាំបាច់ ដើម្បីគាំទ្រដល់ការលូតលាស់ឆ្អឹងដែល នឹងការពារrickets ដែលបណ្តាលឱ្យឆ្អឹងខ្សោយ ឬខូចទ្រង់ទ្រាយ។ វីតាមីន D ត្រូវបានរកឃើញនៅក្នុងត្រីសាម៉ុន ផលិតផលទឹកដោះសត្វ ទឹកសណ្តែក និងគ្រាប់ធញ្ញជាតិជាដើម។

វីតាមីន B12៖

ជំនួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងផលិតកោសិកាឈាមក្រហម។ វីតាមីន B12 ត្រូវបានរកឃើញនៅក្នុង សាច់ ត្រី ទឹកដោះគោ និងផលិតផលទឹកដោះគោ និងស៊ុត។អ្នកម្តាយភាគច្រើនមិនទទួលបានសារធាតុចិញ្ចឹមនេះគ្រប់គ្រាន់ទេ ជាពិសេសអ្នកទទួលទានអាហារបួស អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ខ្វះ​វីតាមីន B12 ដូច្នេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញអំពីការទទួលបន្ថែមដែលមានបរិមាណសមស្របនៃវីតាមីន B12 ។

កូលីន៖

ជាសារធាតុចិញ្ចឹមដែលស្រដៀងទៅនឹងវីតាមីន B ហើយមានសារៈសំខាន់សម្រាប់អារម្មណ៍ ការចងចាំ មុខងារសាច់ដុំ និងច្រើនទៀត។ បន្ថែមពីលើអាហារបំប៉នក្រោយសម្រាល អ្នកអាចបង្កើនការទទួលទានសាច់ ស៊ុត ពងមាន់ ត្រី និងទឹកដោះគោ ព្រោះអាហារទាំងនេះគឺជាប្រភពធម្មជាតិនៃសារធាតុកូលីន ។

ស្ត្រីដែលធ្វើដែលទទួលទានអាហារបួស ទំនងជាត្រូវការបន្ថែមសារធាតុកូលីន ព្រោះពួកគេច្រើនតែប្រឈមនឹងហានិភ័យខ្ពស់ចំពោះភាពមិនគ្រប់គ្រាន់នៃសារធាតុ កូលីន។

DHA និង EPA៖

គឺជាខ្លាញ់ polyunsaturated អូមេហ្គា 3 ដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍ខួរក្បាល ភ្នែក និងប្រព័ន្ធប្រសាទ។ រាងកាយរបស់អ្នកមិនបង្កើតអាស៊ីតខ្លាញ់ទាំងនេះទេ ដូច្នេះក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន អ្នកត្រូវប្រាកដថាអ្នកទទួលទានវាឱ្យបានគ្រប់គ្រាន់តាមរយៈអាហារ ឬអាហារបំប៉ន។

            Vitabiotics Pregnacare Breast-Feeding

ប្រភព៖

https://www.cdc.gov/breastfeeding/breastfeeding-special-circumstances/diet-and-micronutrients/vitamin-d.html

https://www.healthline.com/health/pregnancy/postnatal-vitamins#nutrients-for-breastfeeding