អត្ថប្រយោជន៍នៃការស្ទីមសូណា (Steam -Sauna)
ថ្ងៃហ្នឹងផឹកសិនទៅ ចាំស្ទីមសូណាស្អែក?
គ្មានភស្តុតាងបែបវិទ្យាសាស្រ្តណាបញ្ជាក់ថា ស្ទីមសូណាជួយបំបាត់ភាពស្រវឹងសល់ហាយទេ។ ទោះវាជួយឲ្យបែកញើសរុញជាតិពុល និងបន្ធូរភាពតានតឹងខ្លះពីខ្លួន តែវាក៏នាំបាត់ជាតិទឹក និងអេឡិចត្រូលីតដែរ។ ហើយវារឹតបន្ថែមបញ្ហាដល់ខ្លួន បើស្ទីមសូណា ពេលនៅស្រវឹងសល់ហាយព្រោះ
- បែកញើសបាត់ជាតិទឹក និងអេឡិចត្រូលីត បន្ថែមបន្ទុកលើខ្លួនដែលកំពុងប្រើជាតិទឹក ច្រោះជាតិអាល់កុលតាមទឹកនោម
- រឹតអស់កម្លាំង៖ រវល់ផឹក ដេកមិនបានគ្រប់គ្រាន់
បើមានគេថា ស្ទីមសូណាជួយភាពស្រវឹងសល់ហាយ វាមិនមែនព្រោះការបែកញើសរុញជាតិស្រវឹងចេញទេ តែព្រោះរាងកាយបញ្ចេញជាតិផ្លាស៊ីបូ placebo បោកបញ្ឆោត ថាស្រួលខ្លួន មិនឲ្យនឹកនាសម្ពាធស្រវឹងដែលមានស្រាប់។
ស្ទីមសូណាដែលត្រឹមត្រូវគឺ៖
- ចៀសវាងគ្រឿងស្រវឹង
- កុំប្រញាប់ស្ទីមសូណាបើនៅស្រវឹងសល់ហាយ តែគួររង់ចាំប្រហែល៤៨ម៉ោងឲ្យអាការៈនោះបាត់សិន
- ហូបចំនីខ្លះ និងទឹកឲ្យបានច្រើន មុន កំឡុង និងក្រោយពីស្ទីមសូណា
- សម្រាកឲ្យបានច្រើនទាំងមុន និងក្រោយស្ទីមសូណា
- កុំទ្រាំក្នុងបន្ទប់ស្ទីមសូណាលើសពី១០-១៥នាទី
ពិគ្រោះយោបល់ជាមួយឱសថការី៖ 099 914 657 (https://t.me/tovpetKH)