ជំងឺទឹកនោមផ្អែម? What is diabetes complications?

ជំងឺទឹកនោមផ្អែម? What is diabetes complications?

អ្វីទៅជាជំងឺទឹកនោមផ្អែម និងផលវិបាកទៅថ្ងៃអនាគត!

ជំងឺទឹកនោមផ្អែម គឺជាបញ្ហាសុខភាពរុំារ៉ៃ (ពេញមួយជីវិត) ដែលកើតឡើងនៅពេលដែលជាតិស្ករក្នុងឈាម (ជាតិគ្លុយកូស) ឡើងខ្ពស់ពេករយៈពេលយូរ។ វាអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ ប៉ុន្តែជំងឺនេះអាចគ្រប់គ្រងបានជាមួយនឹងការប្រើថ្នាំ ឬការផ្លាស់ប្តូរបែបបត់នៃការរស់នៅ។ ជាតិស្ករក្នុងឈាម (គ្លុយកូស) ភាគច្រើនបានមកពីកាបូអ៊ីដ្រាតនៅក្នុងអាហារ និងភេសជ្ជៈ។ ឈាមជាអ្នកនាំគ្លុយកូសទៅកាន់កោសិកាទាំងអស់ក្នុងរាងកាយ ក្រោមការសម្របសម្រួលពីអាំងស៊ុយលីន (អរម៉ូន) ដើម្បីប្រើប្រាស់ជាថាមពល។ នៅពេលកម្រិតអាំងស៊ុយលីនមិនគ្រប់គ្រាន់ រឺ កោសិការឈប់ឆ្លើយតបជាមួុយអាំងស៊ុយលីន ជាហេតុបណ្តាលឱ្យមានជាតិស្ករក្នុងឈាមខ្ពស់ និងមិនអាចគ្រប់គ្រងបានល្អ។

ផលវិបាករយៈពេលវែងនៃជំងឺទឹកនោមផ្អែមនឹងវិវត្តបន្តិចម្តងៗ នៅពេលអ្នកជំងឺគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ និងមិនបានទទួលការព្យាលបាលត្រឹមត្រូវ។ អ្នកជំងឺប្រឈមទៅនឹងពិការភាព, ប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ ឬអាចគំរាមគំហែងដល់អាយុជីវិត ដោយសារ ការយាយីពីជំងឺផ្សេងៗដូចជា៖

-ជំងឺបេះដូង និងសរសៃឈាម

-ខូចប្រព័ន្ធសរសៃប្រសាទ

-ជំងឺពាក់ព័ន្ធនឹងតម្រងនោម

-ប៉ះពាល់ដល់ភ្នែក, ត្រចៀក និងស្បែក ជាដើម

-វិបត្តផ្លូវចិត្ត

រោគសញ្ញានៃជំងឺទឹកនោមផ្អែមរួមមាន៖

-ស្រេកទឹក (polydipsia) និងមាត់ស្ងួត

-ការនោមញឹកញាប់

-ញុំាច្រើន

-អស់កម្លាំង

-ការមើលឃើញថយចុះ

-សម្រកទម្ងន់ដែលមិនដឹងពីមូលហេតុ

-រោយកញ្ចឹករ ស្ពឹកខ្លួន ឬ ស្ពឹកដៃ ជើង

-របួសជាសះស្បើយយឺត

-ងាយឆ្លងមេរោគផ្សិតលើស្បែក ឬ ទ្វារមាសញឹកញាប់

ជំងឺទឹកនោមផ្អែមប្រភេទទី ១ មិនអាចការពារបានទេ ប៉ុនែ្តជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ទឹកនោមផ្អែម​ពេល​មាន​គភ៌​ អាច​ការពារ ឬព្យាពេលការវិវត្តទៅជា​ជំងឺនៅពេលអនាគតបាន តាមរយៈវិធីសាមញ្ញាៗមួយចំនួនដូចជា៖

- ព្យាយាមរក្សាទម្ងន់មិនអោយលើល

-ត្រូវមានសកម្មភាពផ្សេងៗ ឬហាត់ប្រាណអោយបានទៀងទាត់

-ការជ្រើសរើសអាហារដែលត្រឹមត្រូវ

-បញ្ឈប់ការជក់បារី និងទទួលទានគ្រឿងស្រវឹង

-ពិនិត្យសុខភាពអោយបានទៀងទាត់ យ៉ាងតិច២ដងក្នុង១ឆ្នាំ

សូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យនិងទទួលការព្យាបាលបានត្រឹមត្រូវ។

ប្រភព៖​ CDC.gov

ពិគ្រោះយោបល់ជាមួយឱសថការី៖ 099 914 657 (https://t.me/tovpetKH)

ទិញថ្នាំតាមទំព័រអនឡាញរបស់ទៅពេទ្យ៖ https://tovpet.com/collections/anti-diabetic-medicines