ការធ្វើតេស្តឈាម
ធ្លាប់អត់ ថាដឹងថាឈឺ តែមិនដឹងឈឺអ្វីឲ្យច្បាស់?
ហើយចុះអ្នកធ្លាប់ដឹងធ្លាប់លឺ ឬធ្លាប់បានទៅធ្វើតេស្តឈាម ពីមុនមកទេ?
អំពីការធ្វើតេស្តឈាម
ការធ្វើតេស្តឈាមជាប្រភេទតេស្តវេជ្ជសាស្រ្តទូទៅដែលគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត ព្រោះវាអាចឲ្យគ្រូពេទ្យងាយក្នុង ការរង្វាយតម្លៃ និងវិនិច្ឆ័យរោគដូចជា៖
- ស្ថានភាពសុខភាពទូទៅរបស់អ្នក ដែលទទួលឥទ្ធិពលពីរបបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃ
- តើអ្នកមានការឆ្លងមេរោគ ឬ ជំងឺមួយចំនួនដែលមិនបង្ហាញរោគសញ្ញាឬក៏អត់?
- ដំណើរការមុខងារនៃសរីរាង្គមួយចំនួនដូចជាថ្លើម និងតម្រងនោម
- ស្វែងរកជំងឺតំណពូជ(សេនេទិច)មួយចំនួន
អត្ថប្រយោជន៍នៃការធ្វើតេស្តឈាមជាប្រចាំ (យ៉ាងតិចម្តងក្នុងមួយឆ្នាំ)
- ជាទូទៅលទ្ធផលនៃការតេស្តឈាម ជួយឲ្យអ្នកជំនាញថែទាំសុខភាពរបស់អ្នក អាចវិនិច្ឆ័យរោគបានលឿន និងត្រឹមត្រូវ ដែលអាចជួយសន្សំសំចៃពេលវេលា និង ថវិកា។
- ប្រវត្តិលទ្ធផលនៃការធ្វើតេស្តឈាមទៀងទាត់ អាចឲ្យអ្នកជំនាញថែទាំសុខភាពរបស់អ្នក រកឃើញយ៉ាងងាយស្រួលនូវអ្វីៗដែលមិនប្រក្រតីចំពោះរាងកាយរបស់អ្នក និងណែនាំការព្យាបាល ឬការបង្ការនានាដែលត្រឹមត្រូវ មុនពេលវាយឺតពេល។
តើការធ្វើតេស្តឈាមទូទៅ ពិនិត្យមើលអ្វីខ្លះ? (សម្រាប់ការពិនិត្យសុខភាពទូទៅ)
- ជាទូទៅ ការធ្វើតេស្តឈាមទូទៅ ពិនិត្យមើល៖
- ការរាប់ចំនួនគ្រាប់ឈាមសរុប Complete blood count (Hemogram)
- កម្រិតជាតិស្ករក្នុងឈាម (គ្លុយកូស)
- កម្រិតជាតិខ្លាញ់កូឡេស្តេរ៉ុល (Cholesterol)សរុបក្នុងឈាម
- កម្រិតអាស៊ីតអ៊ុយរិច(Uric Acid) ក្នុងឈាម
- កម្រិតជាតិពុលអ៊ុយរ៉េ (Urea) ក្នុងឈាម
- មុខងារតំរងនោម ថ្លើម និងក្រពេញទីរ៉ូអ៊ីត
- ពិនិត្យរកមេរោគ និងអង់ទីករការពាររលាកថ្លើមប្រភេទ B និង C
- ពិនិត្យរកមេរោគក្រពះក្នុងឈាម
- ការធ្វើតេស្តទឹកនោមបន្ថែម
តើត្រូវត្រៀមខ្លួនដូចម្តេចខ្លះសម្រាប់ការធ្វើតេស្តឈាមទូទៅ?
មុនពេលធ្វើតេស្តឈាម អ្នកជំនាញថែទាំសុខភាពនឹងប្រាប់អ្នក ថាតើមានការណែនាំជាក់លាក់ណាមួយ ដែលអ្នកត្រូវធ្វើតាម ដើម្បីឲ្យលទ្ធផលតេស្តចេញមកត្រឹមត្រូវ។
អាស្រ័យលើប្រភេទនៃការធ្វើតេស្តឈាម អ្នកអាចត្រូវបានស្នើសុំឱ្យ៖
- ជៀសវាងការញ៉ាំ ឬផឹកអ្វីទាំងអស់ (តមអាហារ) ក្រៅពីទឹករហូតដល់ទៅ ១២ ម៉ោង
- បញ្ឈប់ការប្រើថ្នាំមួយចំនួន
ការធ្វើតេស្តឈាមជាធម្មតា គេធ្វើនៅពេលព្រឹក បន្ទាប់ធ្វើតាមការណែនាំបានត្រឹមត្រូវ។ វាត្រូវបានណែនាំឱ្យអ្នកធ្វើតេស្តឈាមយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ អំឡុងពេលពិនិត្យសុខភាពប្រចាំឆ្នាំរបស់អ្នក។
ប្រសិនបើអ្នកមានស្ថានភាពសុខភាពដូចជា លើសសម្ពាធឈាម ជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម អ្នកប្រហែលជាត្រូវបង្កើនការធ្វើតេស្តឈាមរបស់អ្នករៀងរាល់ ៣ ឬ ៦ ខែម្តង អាស្រ័យលើការណែនាំរបស់អ្នកផ្តល់សេវារបស់អ្នក។
ទៅពេទ្យ(TOVPET)មានផ្តល់នូវកញ្ចប់ពិនិត្យសុខភាពទូទៅទាំងនៅគ្លីនិក និងអាចចុះទៅដល់តាមផ្ទះ ជាមួយនិងតម្លៃសមរម្យ និងលទ្ធផលច្បាស់លាស់ដែលអាចទុកចិត្តបាន។
***កញ្ចប់ពិនិត្យសុខភាពទូទៅនៅគ្លីនិក (Foundation Adult Health Cheakup Package - Come to Clinic) https://tovpet.com/collections/home-care-services/products/foundation-health-package-foundation
***កញ្ចប់ពិនិត្យសុខភាពដល់ផ្ទះ សម្រាបអ្នកមានអាយុលើសពី៤០ឆ្នាំ (Home Health Package x 1 (Male or Female <40 Years) - At home service) https://tovpet.com/collections/home-care-services/products/40-home-health-checkup