កុំចាំដល់ឈឺទើបពិនិត្យសុខភាព ការពិនិត្យសុខភាពតាមវ័យគឺជារឿងសំខាន់
អ្នកប្រហែលជាត្រួតពិនិត្យយានយន្តរបស់អ្នកជាប្រចាំ។ ពេលខ្លះប្តូរប្រេង ពេលខ្លះលាងនិងជូតសំអាត។ ចុះខ្លួនប្រាណរបស់អ្នកវិញ តើអ្នកបានយកចិត្តទុកដាក់ថែរក្សាវាដោយយកចិត្តទុកដាក់ដូចអ្នកថែរក្សារបស់ប្រើប្រាស់ដែរឬទេ?
កាលវិភាគដ៏មមាញឹករបស់យើងអាចនឹងធ្វើអោយយើងភ្លេចខ្លួនក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួនតាមរយៈការពិនិត្យតាមដានសុខភាពជាប្រចាំ។ មនុស្សមួយចំនួនមិនធ្លាប់ទៅតាមដានសុខភាពជាមួយវេជ្ជបណ្ឌិតទេ រហូតទាល់តែមានបញ្ហាជំងឺកើតឡើងទើបគេទៅជួបពេទ្យដោយជៀសពុំរួច។ ការស្រាវជ្រាវបានរកឃើញថាការតាមដានសុខភាពគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពនិងចំណាយតិចមួយដែលអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរ។ ការដឹងអំពីស្ថានភាពសុខភាពមុននឹងមានការវិវត្តទៅរកជំងឺធ្ងន់ធ្ងរមានសារៈសំខាន់ណាស់សម្រាប់ការកែតម្រូវរបៀបរបបរស់នៅ ក៏ដូចជាការចាប់ផ្តើមព្យាបាលដែលនាំទៅរកប្រសិទ្ធភាពព្យាបាលខ្ពស់។ ឧទាហរណ៍ មនុស្សវ័យ៣០ឆ្នាំដែលមានជាតិខ្លាញ់កូឡេស្តេរ៉ូលនៅក្នុងឈាមកើនឡើងអាចប្រឈមនិងការដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង ប្រសិនបើគាត់មិនបានដឹងមុនអំពីជាតិខ្លាញ់របស់ខ្លួនហើយធ្វើការហាត់ប្រាណឬលេបថ្នាំព្យាបាលទាន់ពេលវេលា។
ខាងក្រោមគឺជាតេស្តមួយចំនួនដែលអ្នកគួរតែធ្វើ អាស្រ័យលើអាយុរបស់អ្នក។
នៅអាយុខ្ទង់២០
- ត្រួតពិនិត្យរាងកាយប្រចាំឆ្នាំ ដោយរួមមានការពិនិត្យទំងន់និងកំពស់ និងការវាស់សម្ពាធឈាម
- ត្រួតពិនិត្យរកមហារីកពងស្វាស និងការធ្វើការត្រួតពិនិត្យដោយខ្លួនឯងជារៀងរាល់ខែតាមរយៈការស្ទាប
- ធ្វើតេស្តឈាមមើលជាតិកូឡេស្តេរ៉ូល រៀងរាល់៥ឆ្នាំម្តង
- អាស្រ័យលើរោគសញ្ញាជាក់ស្តែង វេជ្ជបណ្ឌិតអាចនឹងណែនាំអោយអ្នកធ្វើតេស្តបេះដូង (វាស់ចរន្តនៅលើបេះដូង ECG) ដើម្បីតាមដានជំងឺបេះដូង និងធ្វើតេស្តឈាមរកជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអុីត ជំងឺថ្លើម និងជំងឺខ្វះគ្រាប់ឈាមក្រហម
- អាស្រ័យលើកត្តាហានិភ័យនានា វេជ្ជបណ្ឌិតអាចនឹងណែនាំអ្នកអោយធ្វើតេស្តមើលជំងឺមហារីកស្បែក ជំងឺឆ្លងតាមការរួមភេទរួមមានHIVជាដើម ព្រមទាំងការប្រើប្រាស់អាល់កុលលើសកំរិត
នៅអាយុខ្ទង់៣០

- ត្រួតពិនិត្យគំហើញ
- ត្រួតពិនិត្យរកជំងឺសរសៃឈាមបេះដូង សម្រាប់អ្នកដែលមានសមាជិកគ្រួសារមានប្រវត្តិជំងឺនេះ និង/ឬ អ្នកដែលមានហានិភ័យជំងឺនេះ
នៅអាយុខ្ទង់៤០

- ត្រួតពិនិត្យរកជំងឺមហារីកក្រពេញប្រូស្តាត
- ត្រួតពិនិត្យរកជំងឺទឹកនោមផ្អែមរៀងរាល់៣ឆ្នាំម្តងសម្រាប់អ្នកដែលមានអាយុលើសពី៤៥ឆ្នាំ
- អាស្រ័យលើកត្តាហានិភ័យនានា វេជ្ជបណ្ឌិតអាចនឹងណែនាំអ្នកអោយធ្វើតេស្តមើលជំងឺមហារីកស្បែក ជំងឺឆ្លងតាមការរួមភេទរួមមានHIVជាដើម ព្រមទាំងការប្រើប្រាស់អាល់កុលលើសកំរិត
- ត្រួតពិនិត្យគំហើញ
- ត្រួតពិនិត្យរកជំងឺសរសៃឈាមបេះដូង សម្រាប់អ្នកដែលមានសមាជិកគ្រួសារមានប្រវត្តិជំងឺនេះ និង/ឬ អ្នកដែលមានហានិភ័យជំងឺនេះ
នៅអាយុខ្ទង់៥០
- ត្រួតពិនិត្យរាងកាយប្រចាំឆ្នាំ ដោយរួមមានការពិនិត្យទំងន់និងកំពស់ និងការវាស់សម្ពាធឈាម
- ត្រួតពិនិត្យរកមហារីកពងស្វាស និងការធ្វើការត្រួតពិនិត្យដោយខ្លួនឯងជារៀងរាល់ខែតាមរយៈការស្ទាប
- ធ្វើតេស្តឈាមមើលជាតិកូឡេស្តេរ៉ូល រៀងរាល់៥ឆ្នាំម្តង
- ត្រួតពិនិត្យរកជំងឹទឹកនោមផ្អែមប្រភេទទី២រាល់ឆ្នាំ
- អាស្រ័យលើកត្តាហានិភ័យនានា វេជ្ជបណ្ឌិតអាចនឹងណែនាំអ្នកអោយធ្វើតេស្តមើលជំងឺមហារីកស្បែក មហារីកក្រអូមមាត់ មហារីកសួត ជំងឺឆ្លងតាមការរួមភេទរួម ព្រមទាំងការប្រើប្រាស់អាល់កុលលើសកំរិត
- ត្រួតពិនិត្យរកបរិមាណមិនប្រក្រតីនៃជាតិខ្លាញ់លីពីតក្នុងឈាម
- ពិនិត្យបេះដូង (ចរន្តអគ្គិសនីក្នុងបេះដូងECG)រាល់ឆ្នាំ
- ត្រួតពិនិត្យគំហើញ និងល្បឺ
- ត្រួតពិនិត្យរកជំងឹមហារីកប្រូស្តាត
- ត្រួតពិនិត្យរកជំងឺមហារីកពោះវៀនធំតាមរយៈការពិនិត្យលាមក ការថតពោះវៀនធំជាដើមនៅអាយុ៥០ឆ្នាំ
- ត្រួតពិនិត្យរកជំងឺសរសៃឈាមបេះដូង សម្រាប់អ្នកដែលមានសមាជិកគ្រួសារមានប្រវត្តិជំងឺនេះ និង/ឬ អ្នកដែលមានហានិភ័យជំងឺនេះ
- ត្រួតពិនិត្យលើជំងឺធ្លាក់ទឹកចិត្ត
នៅអាយុខ្ទង់៦០
- ត្រួតពិនិត្យរាងកាយប្រចាំឆ្នាំ ដោយរួមមានការពិនិត្យទំងន់និងកំពស់ និងការវាស់សម្ពាធឈាម
- ត្រួតពិនិត្យរកមហារីកពងស្វាស និងការធ្វើការត្រួតពិនិត្យដោយខ្លួនឯងជារៀងរាល់ខែតាមរយៈការស្ទាប
- ត្រួតពិនិត្យរកជំងឹមហារីកប្រូស្តាត
- ត្រួតពិនិត្យរកបរិមាណមិនប្រក្រតីនៃជាតិខ្លាញ់លីពីតក្នុងឈាម
- ពិនិត្យបេះដូង (ចរន្តអគ្គិសនីក្នុងបេះដូងECG)រាល់ឆ្នាំ
- ពិភាក្សាជាមួយវេជ្ជបណ្ឌិតទៅលើការត្រួតពិនិត្យរកជំងឺសរសៃឈាមបេះដូង ជំងឺប៉ោងសរសៃអាអកនៅត្រង់ពោះ និងការធ្វើអេកូអាកទែនៅត្រង់ក
- ត្រួតពិនិត្យគំហើញ និងល្បឺ
- ត្រួតពិនិត្យរកជំងឺពុកឆ្អឹង
- អាស្រ័យលើកត្តាហានិភ័យនានា វេជ្ជបណ្ឌិតអាចនឹងណែនាំអ្នកអោយធ្វើតេស្តមើលជំងឺមាហារីកស្បែក មហារីកក្រអូមមាត់ មហារីកសួត ជំងឺឆ្លងតាមការរួមភេទរួម ព្រមទាំងការប្រើប្រាស់អាល់កុលលើសកំរិត
- បន្តត្រួតពិនិត្យមហារីកពោះវៀនធំនិងចុងពោះវៀនធំដោយផ្អែកលើលទ្ធផលពិនិត្យមុនៗ
- ត្រួតពិនិត្យលើជំងឺធ្លាក់ទឹកចិត្ត
- ត្រួតពិនិត្យលើជំងឺភ្លេចភ្លាំង និងជំងឺ Alzheimer’s
នៅអាយុខ្ទង់៧០ឡើង
- ត្រួតពិនិត្យរាងកាយប្រចាំឆ្នាំ ដោយរួមមានការពិនិត្យទំងន់និងកំពស់ និងការវាស់សម្ពាធឈាម
- ត្រួតពិនិត្យរកមហារីកពងស្វាស និងការធ្វើការត្រួតពិនិត្យដោយខ្លួនឯងជារៀងរាល់ខែតាមរយៈការស្ទាប
- ត្រួតពិនិត្យរកជំងឹមហារីកប្រូស្តាត
- ត្រួតពិនិត្យរកបរិមាណមិនប្រក្រតីនៃជាតិខ្លាញ់លីពីតក្នុងឈាម
- ពិនិត្យបេះដូង (ចរន្តអគ្គិសនីក្នុងបេះដូងECG)រាល់ឆ្នាំ
- ពិភាក្សាជាមួយវេជ្ជបណ្ឌិតទៅលើការត្រួតពិនិត្យរកជំងឺសរសៃឈាមបេះដូង ជំងឺប៉ោងសរសៃអាអកនៅត្រង់ពោះ និងការធ្វើអេកូអាកទែនៅត្រង់ក
- ត្រួតពិនិត្យគំហើញ និងល្បឺ
- ត្រួតពិនិត្យរកជំងឺពុកឆ្អឹង
- បន្តត្រួតពិនិត្យមហារីកពោះវៀនធំនិងចុងពោះវៀនធំដោយផ្អែកលើលទ្ធផលពិនិត្យមុនៗ។ ជាធម្មតាការត្រួតពិនត្យនេះអាចធ្វើឡើងដល់អាយុ៧៥ឆ្នាំ។ សម្រាប់អ្នកដែលមានអាយុពី៧៥ឆ្នាំទៅ៨៥ឆ្នាំ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ។ សម្រាប់អ្នកដែលមានអាយុលើស៨៥ឆ្នាំ ការត្រួតពិនិត្យមិនត្រូវបានណែនាំទេ។
- អាស្រ័យលើកត្តាហានិភ័យនានា វេជ្ជបណ្ឌិតអាចនឹងណែនាំអ្នកអោយធ្វើតេស្តមើលជំងឺមហារីកស្បែក មហារីកក្រអូមមាត់ មហារីកសួត ជំងឺឆ្លងតាមការរួមភេទរួម ព្រមទាំងការប្រើប្រាស់អាល់កុលលើសកំរិត
- ត្រួតពិនិត្យលើជំងឺធ្លាក់ទឹកចិត្ត
- ត្រួតពិនិត្យលើជំងឺភ្លេចភ្លាំង និងជំងឺ Alzheimer’s
កញ្ចប់ពិនិត្យសុខភាពដល់គេហដ្ឋាន
Reference:
https://www.mensjournal.com/health-fitness/check-ups-every-guy-needs/