ធ្លាប់ដឹងអ្វីខ្លះពីថ្នាំ72ម៉ោង?

ធ្លាប់ដឹងអ្វីខ្លះពីថ្នាំ72ម៉ោង?

ថ្នាំ72ម៉ោងឬ ថ្នាំពន្យារកំណើតបន្ទាន់ ឬគេហៅថា morning-after pill ជាថ្នាំការពារពីការមានផ្ទៃពោះ បន្ទាប់ពីការរួមភេទដោយមិនបានការពារ។ ថ្នាំពន្យារកំណើតបន្ទាន់ មានប្រសិទ្ធភាពបំផុតនៅពេលលេបក្នុងរយៈពេល 72ម៉ោង (3 ថ្ងៃ) បន្ទាប់ពីការរួមភេទ។

គួរប្រើពេលណា?
- គេប្រើក្នុងគោលបំណងសម្រាប់ការពន្យារកំណើតបម្រុងតែប៉ុណ្ណោះ ក្នុងករណីមួយចំនួនដូចជា
- ស្រោមអនាម័យរហែក ឬរបូតពេលរួមភេទ
- មានការរំលោភសេពសន្ថវៈ
- ការប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតជាអចិន្ត្រៃយ៍មិនត្រឹមត្រូវ (ខកខានការលេបថ្នាំ POP រឺ COC 2 ថ្ងៃជាប់ៗគ្នា ជាដើម)

របៀបប្រើ៖
- លេបតាមមាត់ អោយបានលឿនបំផុតមុនរយៈពេល72ម៉ោង
- ករណីមានក្អួតបន្ទាប់ពីលេបថ្នាំបាន 2-3ម៉ោង សូមលេបបន្ថែម1គ្រាប់ទៀត

ផលរំខាន៖
- ក្អួតចង្អោរ វិលមុខ ឈឹក្បាល
- តឹងដោះ
- រដូវមិនទៀងជាដើម

សូមពិគ្រោះជាមួយគ្រូពេទ្យក្នុងករណី
- សង្ស័យថាមានផ្ទៃពោះ
- មានការផ្លាស់ប្តូរក្លិន ឬពណ៌នៃទឹករំអិលទ្វារមាស
- ឈឺពោះ ឬអាងត្រគាក
- មានការឈឺចាប់អំឡុងពេលរួមភេទ
- មានការហូរឈាមទ្វារមាសខ្លាំង ឬយូរ
- ខកខានមករដូវក្នុងរយៈពេល 4 សប្តាហ៍បន្ទាប់ពីប្រើថ្នាំពន្យារកំណើតបន្ទាន់

 

ប្រភព៖ 

https://www.who.int/news-room/fact-sheets/detail/emergency-contraception